នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០២ ទារកម្នាក់បានចាប់កំណើតលើពិភពលោកដ៏អស្ចារ្យមួយនេះ។ ពុក
របស់ទារកនោះបានឲ្យឈ្មោះគាត់ថា ណុប ច័ន្ទកិត្យា។ ឪពុករបស់គាត់ឈ្មោះថា ណុប គឹមសាវ៉ាត ដែលជាប៉ូលីសផ្នែកកោសល្យវិច្ច័យ។ ម្ដាយគាត់ឈ្មោះថា តាំង ណាវី ដែលជាគ្រូបង្រៀនផ្នែកជីវវិទ្យាថា្នក់ទី១១និងថ្នាក់ទី១២។ គាត់មានប្អូនស្រីម្នាក់ឈ្មោះ ណុប ពុធលីនណា។ គ្រួសារគាត់រស់នៅភូមិកងសៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
កុមារា ណុប ច័ន្ទកិត្យា បានចូលរៀនផ្ញើថ្នាក់ទីមួយនៅអាយុប្រាំឆ្នាំ នៅសាលាបឋមសិក្សាកំពង់ថ្ម។
ពេលនោះកិត្យារៀនបានលេខ២។ គ្រូរបស់គាត់គិតថាគាត់រៀនពូកែ ក់៏ឲ្យគាត់ឡើងថ្នាក់ទី២។ គាត់
បានផ្លោះឡើងថា្នក់ទី២ ដោយមិនបាច់រៀនថ្នាក់ទី១ម្ដងទៀត។ ម្ដាយឳពុកគាត់យល់ព្រមនឹងសំណូមពរនោះ។
ពេលកិត្យារៀនផ្ញើថ្នាក់ទី១ កិត្យាឆ្ងល់ថាតើធ្វើដូចម្ដេចទើបបានពិន្ទុ២។ ពេលគាត់សួរមិត្តភ័ក្ដគាត់ម្នាក់ គេបានប្រាប់ថាឲ្យសរសេរតែលេខ២រហូតទៅ។ កិត្យាពិតជាបានពិន្ទុ២មែន។ គាត់ព្រមទាំង
បានមូលវិចារថាខំរៀនទៀតផង។ មិត្តភក្ដិគាត់បានហ៊ោកញ្ជ្រៀវពេញថ្នាក់។
នៅថ្នាក់ទី២ កិត្យាទទួលបានចំណាត់ថ្នាក់លេខ២ទៀត។ គាត់សឹងទទួលបានចំណាត់ថ្នាក់លេខ២គ្រប់ខែ។ នៅឆ្នាំ២០០៨ សាលាបឋមសិក្សាកំពង់ថ្ម មានពិធីបុណ្យផ្កាសាមគ្គី។សិស្សសឹងតែទាំងអស់ ដែលមានទាំងកិត្យា បានរាគដោយសារទឹកស៊ីរ៉ូ ដែលពួកគេបានទទួលទាន។
នៅឆ្នាំ២០០៩ កិត្យាបានឡើងទី៣។ គាត់ទទួលបានចំណាត់ថ្នាក់លេខ២ទៀតហើយ។ បីដងហើយ
ដែលគាត់ទទួលចំណាត់ថ្នាក់លេខ២ប្រចាំឆ្នាំ។
ថ្ងៃមួយកិត្យាភ័យខ្លាំងណាស់។ កិត្យាបានធ្វើឲ្យបាត់សៀវភៅពុម្ពថ្នាក់ទី២។ ពេលនោះ មានគេមកថ្នាក់របស់គាត់ ដើម្បីប្រមូលសៀវភៅពុម្ពថ្នាក់ទី២។ គាត់ខំប្រឹងរកសៀវភៅនោះឲ្យបាន។ គាត់រកវាមិនឃើញទេ។ លុះព្រឹកឡើង អារម្មណ៍ដែលភិតភ័យទាំងប៉ុន្មានបានរំសាយបាត់ទៅ ដោយសារ
គាត់បានរកសៀវភៅឃើញវិញ។
កិត្យាបានឡើងថ្នាក់ទី៤ នៅឆ្នាំបន្ទាប់។ លើនេះគាត់ជំនួយការរបស់បណ្ណារៈ។ កិត្យាបានពាក់បាឡុ-ងពណ៌បៃតង ដើម្បីតំណាងថាគាត់ជាជំនួយការបណ្ណារៈ។ឆ្នាំនេះ គាត់បានទទួលបានចំណាត់ថ្នាក់លេខ២ទៀតហើយ។
នៅថ្នាក់ទីប្រាំ កិត្យាជាអ្នកការពារសណ្ដាប់ធ្នាប់សាលា។ ប៉ុន្តែកុមារារូបនេះ ការពារមិនបានល្អសោះ។ ពេលមានជម្លោះ កិត្យាមិនបានឃាត់ទេ។ គាត់បែរជាដុកគេឲ្យឈ្មោះគ្នាថែមទៀត។
នៅឆ្នាំ២០១១ កិត្យាបានដួលកង់។ គាត់រលាត់កែងដៃ និងជង្គង់របស់គាត់។ គាត់ថែមទាំងរលាត់ច-ង្ការបស់គាត់ទៀតផង។ ឆ្នាំ២០១១នេះ គឺជាឆ្នាំដែកិត្យាមានគំនិតខូច។ គាត់បានបានទៅកន្លែងលេងអ៊ីនធើណេត។ គាត់បានលេងហ្គេមដែលមិនសូវមានប្រយោជន៍សម្រាប់ខ្លួន។
នៅថ្ងៃមួយ មីងរបស់កិត្យាបានឆែកអ៊ីនធើណេត។ គាត់បានឆែកឃើញពាណិជ្ជកម្មរបស់សាលា
ឡៃហ្គ័រ។ សាលាត្រូវការសិស្ស ដើម្បីប្រលងយកអាហារូបករណ៍។ មីងរបស់កិត្យាបានឲ្យកិត្យា
ទៅប្រលងដែរ។ កិត្យាបានប្រលងជាប់ ធ្វើជាសិស្សសាលាឡៃហ្គ័រ ដែសផ្ដល់អាហារូបករណ៍
១០០%។
កុមារាកិត្យាមានចរិករឹងរូស និងលេងសើចច្រើន។ ប៉ុន្តែ គាត់មានចំណុចល្អមួយ។ នោះគឺ ជំនាញ
របស់គាត់។ គាត់មានជំនាញផ្នែកបច្ចេកវិជ្ជា។ ជំនាញនេះគឺជាជំនាញដ៏អស្ចារ្យ និងសំខាន់មួយ។ នៅថ្ងៃអនាគត់ កិត្យាចង់ក្លាយទៅជាវិស្វករ ដោយសារគាត់ចង់សាងសង់ផ្ទះដោយខ្លួនឯង និងអាច
រកថវិកាដើម្បីចិញ្ចឹមគ្រួសារគាត់។
ខ្ញុំមានអារម្មណ៍ថារីករាយណាស់ ដែលមានមិត្តពូកែដូចកិត្យានេះ។ ខ្ញុំសង្ឃឹមថាទៅណាមកណាជួបតែមិត្តដូចគាត់។
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤
និពន្ធដោយ: ទេព ថាធិនី