Ketya’s Biography – Khmer Writing

នៅ​ថ្ងៃទី២ ខែកញ្ញា​​​ ឆ្នាំ២០០២​ ទារក​ម្នាក់បានចាប់កំណើតលើពិភពលោកដ៏អស្ចារ្យមួយនេះ។​​ ពុក​
របស់ទារកនោះបាន​ឲ្យ​​ឈ្មោះគាត់ថា ណុប​ ច័ន្ទ​កិត្យា។​​ ឪពុក​របស់គាត់ឈ្មោះថា ណុប គឹមសាវ៉ាត ដែលជាប៉ូលីសផ្នែកកោសល្យវិច្ច័យ។​​​​​ ម្ដាយគាត់ឈ្មោះថា តាំង​ ណាវី ដែលជាគ្រូបង្រៀនផ្នែកជីវវិទ្យាថា្នក់ទី១១និងថ្នាក់ទី១២។​ គាត់មានប្អូនស្រីម្នាក់ឈ្មោះ ណុប ពុធលីនណា។ គ្រួសារគាត់រស់នៅភូមិកងសៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

កុមារា ណុប ច័ន្ទកិត្យា បានចូលរៀ​នផ្ញើថ្នាក់ទីមួយនៅអាយុប្រាំឆ្នាំ នៅសាលាបឋមសិក្សាកំពង់ថ្ម។​​
ពេលនោះកិត្យារៀនបានលេខ២។​ គ្រូរបស់គាត់គិតថាគាត់រៀនពូកែ ក់៏ឲ្យគាត់ឡើងថ្នាក់ទី២។​ គាត់
បានផ្លោះឡើងថា្នក់ទី២​ ដោយមិនបាច់រៀនថ្នាក់ទី១​ម្ដងទៀត។ ម្ដាយឳពុកគាត់យល់ព្រមនឹងសំណូមពរនោះ។

ពេលកិត្យារៀនផ្ញើថ្នាក់ទី១ កិត្យាឆ្ងល់ថាតើធ្វើដូចម្ដេចទើបបានពិន្ទុ២។ ពេលគាត់សួរមិត្តភ័ក្ដគាត់ម្នាក់​ គេបានប្រាប់ថាឲ្យសរសេរតែលេខ២រហូតទៅ។ កិត្យាពិតជាបានពិន្ទុ២មែន។ គាត់ព្រមទាំង
បាន​មូលវិចារថាខំរៀនទៀតផង។ មិត្តភក្ដិគាត់បានហ៊ោកញ្ជ្រៀវពេញថ្នាក់។

នៅថ្នាក់ទី២ កិត្យាទទួលបានចំណាត់ថ្នាក់លេខ២ទៀត។​ គាត់សឹងទទួលបានចំណាត់ថ្នាក់លេខ២គ្រប់ខែ។ នៅឆ្នាំ២០០៨ សាលាបឋមសិក្សាកំពង់ថ្ម មានពិធីបុណ្យផ្កាសាមគ្គី។សិស្សសឹងតែទាំងអស់ ដែលមានទាំងកិត្យា បានរាគដោយសារទឹកស៊ីរ៉ូ ដែលពួកគេបានទទួលទាន។​

នៅឆ្នាំ២០០៩ កិត្យាបានឡើងទី៣។ គាត់ទទួលបានចំណាត់ថ្នាក់លេខ២ទៀតហើយ។ បីដងហើយ
ដែលគាត់ទទួលចំណាត់ថ្នាក់លេខ២ប្រចាំឆ្នាំ។

ថ្ងៃមួយកិត្យាភ័យខ្លាំងណាស់។​ កិត្យាបានធ្វើឲ្យបាត់សៀវភៅពុម្ពថ្នាក់ទី២។ ពេលនោះ មានគេមកថ្នាក់របស់គាត់ ដើម្បីប្រមូលសៀវភៅពុម្ពថ្នាក់ទី២។ គាត់​ខំប្រឹងរកសៀវភៅនោះឲ្យបាន។ គាត់រកវាមិនឃើញទេ។ លុះព្រឹកឡើង អារម្មណ៍ដែលភិតភ័យទាំងប៉ុន្មានបានរំសាយបាត់ទៅ ដោយសារ
គាត់បានរកសៀវភៅឃើញវិញ។

កិត្យាបានឡើងថ្នាក់ទី៤ នៅឆ្នាំបន្ទាប់។​ លើនេះគាត់ជំនួយការរបស់បណ្ណារៈ។ កិត្យាបានពាក់បាឡុ-ងពណ៌បៃតង ដើម្បីតំណាងថាគាត់ជាជំនួយការបណ្ណារៈ។ឆ្នាំនេះ គាត់បានទទួលបានចំណាត់ថ្នាក់លេខ២ទៀតហើយ។

នៅថ្នាក់ទីប្រាំ​ កិត្យាជាអ្នកការពារសណ្ដាប់ធ្នាប់សាលា។ ប៉ុន្តែកុមារារូបនេះ ការពារមិនបានល្អសោះ។ ពេលមានជម្លោះ កិត្យាមិនបានឃាត់ទេ។ គាត់បែរជាដុកគេឲ្យឈ្មោះគ្នាថែមទៀត។

នៅឆ្នាំ២០១១ កិត្យាបានដួលកង់។​ គាត់រលាត់កែងដៃ និងជង្គង់របស់គាត់។ គាត់ថែមទាំងរលាត់ច-ង្ការបស់គាត់ទៀតផង។ ឆ្នាំ២០១១នេះ គឺជាឆ្នាំដែកិត្យាមានគំនិតខូច។​ គាត់បានបានទៅកន្លែងលេងអ៊ីនធើណេត។ គាត់បានលេងហ្គេមដែលមិនសូវមានប្រយោជន៍សម្រាប់ខ្លួន។

នៅថ្ងៃមួយ មីងរបស់កិត្យាបានឆែកអ៊ីនធើណេត។ គាត់បានឆែកឃើញពាណិជ្ជកម្មរបស់សាលា
ឡៃហ្គ័រ។ សាលាត្រូវការសិស្ស ដើម្បីប្រលងយកអាហារូបករណ៍។ មីងរបស់កិត្យាបានឲ្យកិត្យា
ទៅប្រលងដែរ។​ កិត្យាបានប្រលងជាប់ ធ្វើជាសិស្សសាលាឡៃហ្គ័រ ដែសផ្ដល់អាហារូបករណ៍
១០០%។

កុមារាកិត្យាមានចរិករឹងរូស​ និងលេងសើចច្រើន។ ប៉ុន្តែ គាត់មានចំណុចល្អមួយ។ នោះគឺ ជំនាញ
របស់គាត់។ គាត់មានជំនាញផ្នែកបច្ចេកវិជ្ជា។ ជំនាញនេះគឺជាជំនាញដ៏អស្ចារ្យ និងសំខាន់មួយ។ នៅថ្ងៃអនាគត់ កិត្យាចង់ក្លាយទៅជាវិស្វករ ដោយសារគាត់ចង់សាងសង់ផ្ទះដោយខ្លួនឯង និងអាច
រកថវិកាដើម្បីចិញ្ចឹមគ្រួសារគាត់។

ខ្ញុំមានអារម្មណ៍ថារីករាយណាស់ ដែលមានមិត្តពូកែដូចកិត្យានេះ។ ខ្ញុំសង្ឃឹមថាទៅណាមកណាជួបតែមិត្តដូចគាត់។

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤

និពន្ធដោយ: ទេព ថាធិនី

Khmer Debate_Using Internet is Bad for Children

In Khmer class this year, we have four different classes. There are listening, speaking, reading and writing. One of the project that I had was debate.

The topic for the debate was “Using the Internet is Bad for Children” and I was on the pro team. My team had five main idea that support the topic. There are children’s safety, illness (mental and physical), their attention for studying, changing there behavior and the open of internet. There were four members in my team and I was the introductor. There was no winner in this debate. Our teacher just gave us comments on what we have done.

Khmer Poem

គ្រួសារខ្ញុំ​ (បទពាក្យប្រាំពីរ)

គ្រួសារខ្ញុំមានមនុស្សប្រាំនាក់          ​​      មិនដែលពឹងពាក់អ្នកដទៃ
ទោះបីពួកយើងក្រម្ដេចក្ដី                      ក៏ប្រឹងលកលៃរំលែកគា្ន។

មា្ដយខ្ញុំខំប្រឹងមិនដែលឈប់                 រកប្រាក់ទំនប់ជួយគ្រួសារ
ទាំងថ្ងៃទាំងយប់ទោះរងា​                       ខិតខំពុះពារ​​ដើម្បីកូន។

ពុកខ្ញុំធ្វើការ​ញើសហូរស្រាក់​​​​                   ខិតខំរកបា្រក់ចិញ្ចឺមស្ងួន
ទោះយប់ឬថ្ងៃមិនដែលត្អូញ                   ចិញ្ចឹមកូនៗឆ្លងដល់ត្រើយ។

ឯបងប្រុសខ្ញុំខិតខំរៀន​​                        ដើម្បីជាស្ពានរបស់ជាតិ
នៅពេលអនាគតគាត់មិនឃា្លត          ពីប្រទេសជាតិទៅឆ្ងាយឡើយ។

ប្អូនប្រុស​ខ្ញុំជាក្មេងរប៉ូច                        ចេះតែខិលខូចមិនដែលស្បើយ
ទោះបិពួកយើងប្រាប់គាត់ហើយ ​​​         ក៏គាត់កន្តើយនៅមិនស្ដាប់។

គ្រួសារខ្ញុំនៅយ៉ាង​សុខស្រួល                   យើងមិនស៊ីឈ្នួលឲ្យគេប្រាប់
ទោះបីក្រីក្រក៏មិនអាប់                          ខិតខំយ៉ាងជាប់ជាប្រចាំ។

មិត្តខ្ញុំ​ (បទពំនោល)

ខ្ញុំមានមិត្តឈ្មោះសុភ័គ                  គាត់ចេះរាក់ទាក់                  ចំពោះមនុស្សចាស់ទាំងឡាយ។

គាត់តែងតែសើចក្អាកក្អាយ         មិនដែលនឿយណាយ           ​ជាមួយនឹងការ​សិក្សា។

 គាត់មិនដែលចេះហ៊ឺហា                 ទៅណាមកណា ​                     តែងតែស្លៀកពាក់សមរម្យ។

គាត់ជាកុមាររមទម្យ                      មិនរអ៊ូងំ                                ជាមូយនឹងអ្នកណាឡើយ។

គាត់មិនដែលធ្វើកន្តើយ                ឬធ្វើប្រងើយ​                         ដាក់គ្រូឬឪពុកម្ដាយ។ 

វិស្សមកាលខ្ញុំ (បទកាកគតិ)

  ថ្ងៃវិស្សមកាល​             ខ្ញុំជួយសម្រាល            កិច្ចការងារផ្ទះ                                                               ក្នុងគ្រួសារខ្ញុំ               ​នូវទីតាំងខ្លះ               ឱ្យបានប្ដូរផ្លាស់                                                                                                 យ៉ាងស្អាតគា្មនសេស។

រីឯមួយទៀត​              ​​  ខ្ញុំខិតខំឆ្លៀត​​​​​​​​​​​​​​​​​​​​​​​​                ​​   ទៅរៀនអង់គ្លេស                                                   នៅរាល់ពេលល្ងាច        ដើម្បីចំណេះ                      ធ្វើ​ឱ្យខ្ញុំចេះ                                                                                                   ឈានជើងទៅលើ។

​​​ ចំណែកមួយវិញ​          ​   ​ ចិត្តខ្ញុំទន្ទិញ                   នឹកដល់ឡៃហ្គ័រ                                                            នឹកដល់មនុស្សម្នា         ដែលធ្វើទង្វើ                   ដោយ​មិន​ស្ទាក់ស្ទើរ​​​​                                                                                             ឱ្យទៅរលូន។

អស់ម្ភៃបួន​ថ្ងៃ                 ខ្ញុំសប្បាយក្រៃ       ​​​​​​​​​​​          លេងជាមួយប្អូន                                                     ប៉ុន្តែពេលខ្លះ              ​    ​ ខ្ញុំនឹកទួញត្អូញ                នឹកដល់បងប្អូន                                                             ​                                ​  ដែលរៀនជាមួយ។