គ្រួសារខ្ញុំ (បទពាក្យប្រាំពីរ)
គ្រួសារខ្ញុំមានមនុស្សប្រាំនាក់ មិនដែលពឹងពាក់អ្នកដទៃ
ទោះបីពួកយើងក្រម្ដេចក្ដី ក៏ប្រឹងលកលៃរំលែកគា្ន។
មា្ដយខ្ញុំខំប្រឹងមិនដែលឈប់ រកប្រាក់ទំនប់ជួយគ្រួសារ
ទាំងថ្ងៃទាំងយប់ទោះរងា ខិតខំពុះពារដើម្បីកូន។
ពុកខ្ញុំធ្វើការញើសហូរស្រាក់ ខិតខំរកបា្រក់ចិញ្ចឺមស្ងួន
ទោះយប់ឬថ្ងៃមិនដែលត្អូញ ចិញ្ចឹមកូនៗឆ្លងដល់ត្រើយ។
ឯបងប្រុសខ្ញុំខិតខំរៀន ដើម្បីជាស្ពានរបស់ជាតិ
នៅពេលអនាគតគាត់មិនឃា្លត ពីប្រទេសជាតិទៅឆ្ងាយឡើយ។
ប្អូនប្រុសខ្ញុំជាក្មេងរប៉ូច ចេះតែខិលខូចមិនដែលស្បើយ
ទោះបិពួកយើងប្រាប់គាត់ហើយ ក៏គាត់កន្តើយនៅមិនស្ដាប់។
គ្រួសារខ្ញុំនៅយ៉ាងសុខស្រួល យើងមិនស៊ីឈ្នួលឲ្យគេប្រាប់
ទោះបីក្រីក្រក៏មិនអាប់ ខិតខំយ៉ាងជាប់ជាប្រចាំ។
មិត្តខ្ញុំ (បទពំនោល)
ខ្ញុំមានមិត្តឈ្មោះសុភ័គ គាត់ចេះរាក់ទាក់ ចំពោះមនុស្សចាស់ទាំងឡាយ។
គាត់តែងតែសើចក្អាកក្អាយ មិនដែលនឿយណាយ ជាមួយនឹងការសិក្សា។
គាត់មិនដែលចេះហ៊ឺហា ទៅណាមកណា តែងតែស្លៀកពាក់សមរម្យ។
គាត់ជាកុមាររមទម្យ មិនរអ៊ូងំ ជាមូយនឹងអ្នកណាឡើយ។
គាត់មិនដែលធ្វើកន្តើយ ឬធ្វើប្រងើយ ដាក់គ្រូឬឪពុកម្ដាយ។
វិស្សមកាលខ្ញុំ (បទកាកគតិ)
ថ្ងៃវិស្សមកាល ខ្ញុំជួយសម្រាល កិច្ចការងារផ្ទះ ក្នុងគ្រួសារខ្ញុំ នូវទីតាំងខ្លះ ឱ្យបានប្ដូរផ្លាស់ យ៉ាងស្អាតគា្មនសេស។
រីឯមួយទៀត ខ្ញុំខិតខំឆ្លៀត ទៅរៀនអង់គ្លេស នៅរាល់ពេលល្ងាច ដើម្បីចំណេះ ធ្វើឱ្យខ្ញុំចេះ ឈានជើងទៅលើ។
ចំណែកមួយវិញ ចិត្តខ្ញុំទន្ទិញ នឹកដល់ឡៃហ្គ័រ នឹកដល់មនុស្សម្នា ដែលធ្វើទង្វើ ដោយមិនស្ទាក់ស្ទើរ ឱ្យទៅរលូន។
អស់ម្ភៃបួនថ្ងៃ ខ្ញុំសប្បាយក្រៃ លេងជាមួយប្អូន ប៉ុន្តែពេលខ្លះ ខ្ញុំនឹកទួញត្អូញ នឹកដល់បងប្អូន ដែលរៀនជាមួយ។